នៅព្រឹកថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពីធីសំណេះសំណាលសមាជិក សមាជិកា សសយក ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសមាជិក សមាជិកា សសយក ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប្រមាណ ៧០០ នាក់។