
-ឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៣
មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ត្រូវបានសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានឈ្មោះជាផ្លូវការដំបូងជា“ផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ”។ កាលនោះមជ្ឈមណ្ឌលនេះមានបន្ទប់ពិសោធន៍ដំបូង ៥ និងបណ្ណាល័យមួយ ប៉ុន្តែមិនទាន់បានបំពាក់ឧបករណ៍នៅឡើយទេ។ បន្ទប់ទាំងនោះមាន៖
១. បន្ទប់ពិសោធន៍ធរណីសាស្រ្ត
២. បន្ទប់ពិសោធន៍មីក្រូជីវសាស្រ្ត
៣. បន្ទប់ពិសោធន៍រុក្ខសាស្រ្ត
៤. បន្ទប់ពិសោធន៍ជីវបច្ចេកវិទ្យា
៥. បន្ទប់ពិសោធន៍បន្តពូជដំណាំ និងបណ្ណាល័យ។
-ឆ្នាំ ២០០៣ ដល់បច្ចុប្បន្ន
មកដល់អំឡុងឆ្នាំ ២០០៣ មជ្ឈមណ្ឌលនេះបានទទួលជំនួយពីអង្គការ Kusanone នូវឧបករណ៍សម្ភារៈនៃមន្ទីរពិសោធន៍ពីរ គឺមន្ទីរពិសោធន៍ពិនិត្យគុណភាពគ្រាប់ពូជ និងមន្ទីរពិសោធន៍ដី ដែលបានសម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ក្រោមអធិបតីភាព ឯ.ឧ ច័ន្ទ សារុន ។ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០០៤ អនុក្រឹត្យ លេខ ៦០ អនក្រ.បក ដែលចុះហត្ថលេខាដោយ សម្ដេច ហ៊ុន សែន ស្ដីពីការបំពេញបន្ថែមលើអនុក្រឹត្យលេខ ១/៥ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ត្រង់មាត្រាទី ១២ ដែលឱ្យមជ្ឈមណ្ឌលស្រាវជ្រាវទៅផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ ហើយនាយកផ្នែកមានឋានៈស្មើនិងប្រធាននាយកដ្ឋាន។ រហូតមកដល់ប្ចុប្បន្ននេះ ផ្នែកស្រាវស្រាវជ្រាវ និងផ្សព្វផ្សាយបានផ្លាស់ប្តូរឈ្មោះជាផ្លូវការមកជា មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ (Divistion of Research and Innovation) ។ បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ មានការិយាល័យសរុបចំនួន ០៤ការិយាល័យ និងមជ្ឈមណ្ឌល ០១ ៖
1.ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ
2.ការិយាល័យគាំទ្រគម្រោងស្រាវជ្រាវ និងទិន្នន័យស្រាវជ្រាវ
3.ការិយាល័យមន្ទីរពិសោធន៍ស្រាវជ្រាវ និងនវានុវត្តន៍សម្តេចតេជោ ហ៊ុន សែន
4.ការិយាល័យផ្ទេរបច្ចេកវិទ្យា
5.មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh