នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសហការរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ខ្សែច្រវាក់តម្លៃអាហារ» ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ មិនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការយល់ដឹងអំពីខ្សែច្រវាក់អាហារ ចាប់ពីកសិដ្ឋានរហូតដល់តុបរិភោគ រួមមានការផលិត ការគ្រប់គ្រងក្រោយការប្រមូលផល ការកែច្នៃ ការរក្សាទុក ការដឹកជញ្ជូន ការធ្វើទីផ្សារ និងការបរិភោគ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងបន្ថែមរបស់មន្រ្តី បុគ្គលិក និងនិស្សិតអំពីគុណភាពអាហារ សុវត្ថិភាពអាហារ អាហារូបត្ថម្ភ និងការបន្ថែមតម្លៃនៅទូទាំងប្រព័ន្ធអាហារ។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh