.jpg)
.jpg)
.jpg)
ពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «អ្នកបង្កើតកសិធុរកិច្ច រដូវកាលទី០២ (DYNAMIC Agribusiness Builder Season2»
នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «អ្នកបង្កើតកសិធុរកិច្ច រដូវកាលទី០២ (DYNAMIC Agribusiness Builder Season2» ដោយមានការចូលរួមពី ឯកឧត្តមសាកលវិទ្យាធិការ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ភ្ញៀវកិត្តិយសអញ្ជើញមកពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណជាង ២០០នាក់ ។
📝កម្មវិធី «DYNAMIC Agribusiness Builder» រៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដែលមានទាំងផលិតផល និងសេវាកម្ម ដែលជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្ម។ កម្មវិធីនេះមានគោលដៅ គឺដើម្បីលើកទឹកចិត្តដល់ការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលលើកកម្ពស់ផលិតភាព និរន្តរភាព និងប្រសិទ្ធភាពក្នុងវិស័យកសិកម្ម។
🎉សូមចូលរួមអបអរសាទរដល់ក្រុមទាំង១០ ដែលឈ្នះជ័យលាភីក្នុងការប្រកួតប្រជែងនេះ។
គាំទ្រដោយ៖ សហគ្រិនខ្មែរ (KE) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)
អនុវត្តដោយ ៖ មជ្ឈមណ្ឌលធុរកិច្ច នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ChildFund Korea, Wonders International និងមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលធុរកិច្ចថ្មីនៃកម្ពុជា (NICC)។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh