ពិធីអបអរសាទរខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកសិកម្មតូក្យូ ប្រទេសជប៉ុន
**English Below
================
កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រារព្ធពិធីអបអរសាទរខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យកសិកម្មតូក្យូ ប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ខួបលើកទី២០ នេះមិនត្រឹមតែជាការឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរនោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តចំពោះការបន្តកិច្ចសហការនាពេលអនាគតផងដែរ។ តាមរយៈភាពជាដៃគូដ៏រឹងមាំ សាកលវិទ្យាល័យទាំងពីរ មានបំណងលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព។
ពិធីនេះត្រូវបានប្រារព្ធឡើងដោយភ្ជាប់ជាមួយនឹងសន្និសីទវិទ្យាសាស្រ្តអន្តរជាតិលើកទី១៧ ស្តីពីបរិស្ថាន និងការអភិវឌ្ឍជនបទ (17th ICERD) ដែលសាកលវិទ្យាល័យភូមិន្ទកសិកម្មបានកំពុងធ្វើជាម្ចាស់ផ្ទះផងដែរ។
=================
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh