
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុន ណាប់ អេហ្វ & ប៊ី ឯ.ក
===============
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុន ណាប់ អេហ្វ & ប៊ី ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថ្មីៗក្នុងវិស័យកសិកម្ម ព្រមទាំងគាំទ្រការបញ្ជូន និងទទួលនិស្សិត សម្រាប់ការហាត់ការ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ការច្នៃប្រឌិត ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើការប្រើប្រាស់ទាំងចំណេះដឹង និងជំនាញប្រកបដោយប្រសិទ្ធភាព។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh