Menu

ពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 
===================
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំ «ពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។  
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់កិត្តិយសសំណេះសំណាលជាមួយនិស្សិត ដើម្បីឱ្យនិស្សិតទទួលបាននូវចំណេះដឹងបន្ថែម និងយល់ដឹងពីសារៈសំខាន់ នៃវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវគោលដៅ «មានហូប មានប្រេី មានបាន និងមានរហូត»។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង និង ចំណេះជំនាញផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ច និងសង្គម ព្រម​ទាំងពង្រឹងសមត្ថភាពភាសាបរទេស និងព័ត៌មានវិទ្យា ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យកសិកម្មកម្ពុជា។

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh