កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ មហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យម៉េនឌែល នៃសាធារណៈរដ្ឋឆែក បានសហការរៀបចំសន្និសីទអន្តរជាតិលើកទី៣ ក្រោមប្រធានបទ «ការអប់រំ និងការស្រាវជ្រាវក្នុងវិស័យព្រៃឈើ» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សន្និសីទ នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងការស្រាវជ្រាវថ្មីៗពាក់ព័ន្ធនឹងវិស័យព្រៃឈើ ប្រព័ន្ធកសិ-រុក្ខកម្ម បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជូនដល់សាស្រ្តាចារ្យ មន្ត្រី អ្នកស្រាវជ្រាវ បុគ្គលិក និងប្អូនៗនិស្សិតផងដែរ។ សន្និសីទនេះ ជាផ្នែកមួយ នៃគម្រោង «ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អប់រំ និងបង្រៀន នៅមហាវិទ្យាល័យព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម» ក្រោមកិច្ចគាំទ្រ និងឧបត្ថម្ភពីសាធារណៈរដ្ឋឆែក។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 17 584 150 / 77 396 864
Email: info@rua.edu.kh