កិច្ចសន្ទនាតុកាហ្វេស្តីពី «ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងសុខុមាលភាពការងាររបស់ស្ត្រីក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានការជ្រោមជ្រែងពីក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំកិច្ចសន្ទនាតុកាហ្វេស្តីពី «ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងសុខុមាលភាពការងាររបស់ស្ត្រីក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម» នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការ FAO ដៃគូអភិវឌ្ឍន៍នានា តំណាងនិស្សិត និងភាគីពាក់ព័ន្ធ សរុបប្រមាណ ៥០ នាក់។
កិច្ចសន្ទនាតុកាហ្វេនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធបានជួបពិភាក្សា សំណេះសំណាល ឆ្លុះបញ្ចាំង និងចែករំលែកទស្សនៈ បទពិសោធន៍ ព្រមទាំងការអនុវត្តជាក់ស្តែងនៅតាមអង្គភាព និងគ្រឹះស្ថានឧត្តមសិក្សា ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ និងសុខុមាលភាពការងាររបស់ស្ត្រីក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម។
កិច្ចពិភាក្សាក៏បានផ្តោតលើការបង្កើតបរិយាកាសការងារប្រកបដោយសមធម៌ បរិយាបន្ន និងការគាំទ្រ ការបង្កើនឱកាសអភិវឌ្ឍអាជីព និងភាពជាអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់តុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ កម្មវិធីនេះបានរួមចំណែកលើកទឹកចិត្តដល់ការចូលរួម និងពង្រឹងតួនាទីរបស់ស្ត្រីក្នុងការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh