🎓 ពិធីប្រគល់អាហារូបករណ៍មូលនិធិបរិស្ថានធម្មជាតិណាហ្គាអូ (NEF) សម្រាប់ឆ្នាំសិក្សា២០២៥–២០២៦
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រគល់អាហារូបករណ៍មូលនិធិបរិស្ថានធម្មជាតិណាហ្គាអូ (NEF) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព សាស្ត្រាចារ្យរងបណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ និស្សិតជ័យលាភីអាហារូបករណ៍ NEF មានសរុបចំនួន ៧៩រូប (ស្រី ៤២រូប) ក្នុងនោះមកពីមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវកសិកម្ម ចំនួន ១៦រូប មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍន៍ជនបទ ចំនួន ១៤រូប មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម ចំនួន ២០រូប មហាវិទ្យាល័យជលផល និងវារីវប្បកម្ម ចំនួន ២៣រូប និងមហាវិទ្យាល័យព្រៃឈើ ចំនួន ៦រូប។
អាហារូបករណ៍នេះបានរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់និស្សិតឆ្នើមក្នុងការបន្តការសិក្សា ការស្រាវជ្រាវ និងការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព។
សម្រាប់ប្អូនៗនិស្សិតដែលនឹងចូលរៀនឆ្នាំទី២ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ សូមត្រៀមខ្លួនដោយខិតខំរៀនសូត្រ រក្សាលទ្ធផលសិក្សាឱ្យបានល្អ ចូលរួមសកម្មភាពសង្គម និងបរិស្ថាន ព្រមទាំងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីមានឱកាសក្លាយជានិស្សិតជ័យលាភីអាហារូបករណ៍បន្ទាប់។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh