Menu

កម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងជំងឺអេដស៍ រវាងក្រុមនិសិ្សត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមកិច្ចសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងជំងឺអេដស៍។ កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ៣ក្រុម រួមមាន៖ ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងក្រុមនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់និស្សិតអំពីជំងឺអេដស៍ ការបង្ការ និងការចម្លងមេរោគអេដស៍ ព្រមទាំងចូលរួមកាត់បន្ថយការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានគោលបំណងលើកទឹកចិត្តយុវជនឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវក្នុងសហគមន៍ ពង្រឹងសមត្ថភាពក្នុងការនិយាយជាសាធារណៈ ការគិតបែបវិភាគ ការបញ្ចេញមតិប្រកបដោយហេតុផល និងភាពជឿជាក់លើខ្លួនឯង ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំងបី។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងមានការអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំងបី សរុបប្រមាណ ៧០០នាក់។

 

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh