Menu

កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Jiangnan នៃសាធារណរដ្ឋប្រជាមានិតចិន

កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Jiangnan នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស។
អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើ៖
១. ការបណ្តុះបណ្តាលវិស្វករដែលមានឧត្តមភាពក្នុងវិស័យជីវវេជ្ជសាស្ត្រ បរិក្ខារវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត (AI) និងសម្ភារថ្មីៗ
២. ការបង្កើតកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រអាហារ នៅព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់កិច្ចសហការជាមួយក្រុមហ៊ុននានានៅតំបន់សេដ្ឋកិច្ចពិសេស
៣. ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរវាងសាកលវិទ្យាល័យទាំងពីរ
៤. ការផ្លាស់ប្តូរនិស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ
៥. ការរៀបចំ និងអនុវត្តគម្រោងស្រាវជ្រាវរួម ព្រមទាំងការសហការរៀបចំសន្និសីទ សិក្ខាសាលា និងសកម្មភាពផ្សេងៗ
៦. ការផ្លាស់ប្តូរព័ត៌មាន ឯកសារសិក្សា និងការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ
៧. ការអនុវត្តសកម្មភាពផ្សេងៗទៀតដែលសាកលវិទ្យាល័យទាំងពីរព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព

Scholarship

 

Students who are looking for a scholarship, RUA provides a number of sources of scholarships.

Contact Info 

Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.

Tel: (855) 11 967 877 / 16 578 012

Email: info@rua.edu.kh