សាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមសម្តែងនូវសេចក្តីអបអរសាទរ និងសេចក្តីកោតសរសើរ ជូនចំពោះ កញ្ញា ឃីម លក្ខិណា និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យកសិឧស្សាហកម្ម ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតប្រជែងនិយាយជាសាធារណៈ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០?» ក្រោមប្រធានបទ «(មុំទី៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ទស្បៀង» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅសាល C នៃទីស្តីការគណៈរដ្ឋមន្ត្រី ។
សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតាំងចិត្ត ចំណេះដឹង ភាពក្លាហាន ព្រមទាំងសមត្ថភាពក្នុងការនិយាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព។

Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh