នាថ្ងៃទី២៧-៣១ ខែមីនា ឆ្នាំ២០២៣ មហាវិទ្យាល័យវិទ្យាសាស្រ្តជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំសិក្ខាសាលាអនុវត្តផ្ទាល់លើកទី២ក្នុងមន្ទីរពិសោធន៍ស្តីអំពី “ពង្រឹងការសិក្សាលើប្រភេទវារីសត្វទឹកសាបនៃទន្លេមេគង្គកម្ពុជាដែលមានសារៈសំខាន់ដល់ផ្នែកសុខភាព” ដែលមានការសហការណ៍ពីអ្នកជំនាញមកពីសាកលវិទ្យាល័យ Malaysia Sabah នៃប្រទេសម៉ាឡេស៊ី និងសាកលវិទ្យាល័យ Mahidol នៃប្រទេសថៃ។ ការអនុវត្តដោយផ្ទាល់នេះមានគោលបំណង៖
១. បណ្តុះបណ្តាលពីវិធីសាស្ត្រស្រាវជ្រាវអំពីប្រភេទប៉ារ៉ាស៊ីត នៅលើវារីសត្វ(ត្រី និងខ្យងទឹកសាប) ដែលអាចចម្លងជម្ងឺមកមនុស្ស។
២. បណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងនិស្សិតនៃមហាវិទ្យាល័យវិសាស្ត្រជលផលនូវបច្ចេកទេសមូលដ្ឋានក្នុងការកំណត់អត្តសញ្ញាណរបស់ប្រភេទប៉ារ៉ាស៊ីតលើប្រភេទវារីសត្វទឹកសាបទាំងនោះ។
៣. ប្រមូលសំណាកត្រីនិងខ្យងនៅតំបន់ទន្លេមេគង្គលើ និងបឹងទន្លេសាបនៃប្រទេសកម្ពុជា ដើម្បីអនុវត្តជាក់ស្តែងនៅមន្ទីរពិសោធន៍នៃមហាវិទ្យាល័យវិទ្យាសាស្ត្រជលផលក្នុងការកំណត់នៅប្រភេទត្រីនិងសិប្បិសត្វដែលជា intermediate-host របស់ប្រភេទប៉ារ៉ាស៊ីតដែលអាចចម្លងជម្ងឺមកកាន់មនុស្ស។
On March 27-31, 2023, the Faculty of Fisheries of the Royal University of Agriculture organized the second training-workshop on "Enhancing the Study of Medically-important Freshwater Taxa of the Cambodia Mekong” with the collaboration of the experts from the Malaysia Sabah University of Malaysia and the Mahidol University of Thailand. The training workshop aims to:
1. Train researchers/students of the Faculty of Fisheries about the research methods that can be used to identify zoonotic parasite species on freshwater fishes and snails.
2. Train researchers/students of the Faculty of Fisheries to apply basic laboratory techniques to identify parasitic species on freshwater aquatic species.
3. Collect fish and snail specimens in the Upper Mekong and Tonle Sap Lake of Cambodia for laboratory practices at the Faculty of Fisheries to identify fish and snails that are the intermediate hosts of these zoonotic parasites.